ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ កម្ពុជានិងសិង្ហបុរី ស្ថិតក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ ជាពិសេស លើវិស័យកម្មសិទ្ធិបញ្ញា

0
11

ភ្នំពេញ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងសិង្ហបុរី ស្ថិតនៅ ក្នុងកម្រិតមួយ គួរឱ្យកត់សម្គាល់ ជាពិសេស ផ្នែកឧស្សាហ កម្ម និងលើវិស័យកម្មសិទ្ធិបញ្ញាទាក់ទងនឹងកិច្ចសហប្រតិ បត្តិ ការ ផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent Cooperation) ដែលជាជំហ៊ានដំបូង អាចឱ្យ កម្ពុជាទទួលការចាប់ អារម្មណ៍ពី បណ្តា ប្រទេសធំៗជាបន្តបន្ទាប់។នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងជំនួប ជាមួយលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកត្រូវបានបញ្ចប់អាណត្តិការទូត រយៈពេល០៤ ឆ្នាំ នៅកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងឧស្សាហកម្ម។

ក្នុងជំនួបនោះ លោក ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និង វាយតម្លៃខ្ពស់ចំពោះ បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត Michael Tan Keng Siong នៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះទំនាក់ ទំនងជាមួយក្រសួងឧស្សាហកម្ម ជាពិសេស លើវិស័យកម្មសិទ្ធិបញ្ញា ទាក់ទងកិច្ចសហប្រតិបត្តិការ ផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent Cooperation) អាចឱ្យ កម្ពុជាទទួលការចាប់អារម្មណ៍ពីបណ្តា ប្រទេសធំៗ ជាបន្តបន្ទាប់ ហើយឈានទៅចុះកិច្ចព្រមព្រៀង លើអនុស្សរណៈយោគយល់ គ្នារួមមាន ប្រទេស ចិន ជប៉ុន កូរ៉េ សហគមន៍អឺរ៉ុប និងថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក។

ចំណេកលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិ បានបង្ហាញនូវទឹកចិត្តរីករាយ ចំពោះការបំពេញ បេសកកម្មកាទូត ដ៏ជោគជ័យ នៅកម្ពុជា និងលទ្ធផលផ្លែផ្កានៃទំនាក់ទំនង ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។

លោកឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរចំពោះ ការប្តូរ ឈ្មោះ ក្រសួងឧស្សាហកម្ម ដោយបានបន្ថែមមុខងារនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនោះ ដែលជាវិស័យដ៏មានសារៈសំខាន់ ក្នុងបរិបទនៃបដិវត្តន៍ ឧស្សាហ កម្ម ជំនាន់ទី៤។

លោកទូតបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម សេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី កំពុងមានដំណើរការល្អប្រសើរ បើទោះបីកំពុង ជួប វិបត្តិកូវីដ១៩ ក៏ដោយ ព្រមទាំង បាន បង្ហាញនូវជំហរសហការគាំទ្រ និងជំរុញការអភិវឌ្ឍ បន្ថែមទៀត លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យទើបបញ្ចូល ថ្មីរបស់ក្រសួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here