អស់​អ្វី​និយាយ​ហើយ​!! ក្នុង​ប្រទេស​ខ្មែរ​សោះ ហេតុ​អ្វីមិន​ទទួល​លុយ​រៀល

0
204

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មាន ឈ្មោះ​ថា Seang Rithy បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា “​ល្មម​ភ្ញាក់ខ្លួន​នៅ? នៅ​កណ្តាល​ក្រុង​បាងកក លុយ​ជិត ៤០​ប្រទេស​អាច​ប្តូរ​បាន​យ៉ាង​ស្រួល​លេ​ី​កលែង​តែ​លុយ​រៀល​ខ្មែរ​ដែល​ថៃ​គេ​មិន​ទទួលស្គាល់ ចំណែកឯ​នៅ​កន្លែង​ក្មេង​លេង​នៅ​ផ្សារ Big C ក្រុង​ប៉ោយ​ប៉ែ​ត​វិញ​បាន​បដិសេធ​មិន​ទទួល​លុយ​រៀល​ដោយ​យក​តែ​លុយ​បាត​ប៉ុណ្ណោះ​។

ដេ​ី​រ​មេ​ី​ល​ប្រទេស​ថៃ​ជិត​មួ​យស​ប្តា​ហ៍​រក​មិន​ឃេ​ី​ញ​ចំណុច​ធនធានធម្មជាតិ ធនធានមនុស្ស​ពិសេស​លេ​ី​ស​ខ្មែរ​ណាមួយ​ដែល​ធ្វេ​ី​ឲ្យ​ស្រុក​គេ​អាច​ធូរធារ​ជាង​ស្រុក​យេ​ី​ង​សោះ ចំណុច​សំខាន់​តែ​ម្យ៉ាង​គត់​ដែល​បាន​កែប្រែ​ជោគវាសនា​របស់​ជនជាតិ​ថៃ​នោះ​គឺ​នីតិរដ្ឋ​ដែល​បាន​មក​ពី​ប្រព័ន្ធ​តុល្យភាព​អំណាច​។

សូម​បងប្អូន​ជនរួមជាតិ កុំ​មាន​អាម្ម​ណ៍​អាក់អន់ចិត្ត​ចំពោះ​ជាតិ​សាសន៍​ខ្លួន ដោយសារ​ប្រៀប​នឹង​ប្រទេស​ជិតខាង ឃើញ​ប្រទេស​ខ្លួន​អន់​ថយ​ទាំង​សេដ្ឋកិច្ច​ទាំង​អ្វី​ៗ​គ្រប់​ផ្នែក​ទាំងអស់ ។ បងប្អូន​ត្រូវ​ចាំ​ថា ពូជខ្មែរ​ជា​ពូជ​អ្នក​សាង​អង្គរ មិន​ចេះ​ចង់បាន​របស់​គេ មាន​តែ​ភាព​ស្មោះត្រង់ ពូជ​នេះ​អាច​នឹង​មាន​ពន្លឺ​សារ​ជា​ថ្មី នឹង​ក្លាយជា​ពូជ​ដែល​អាច​ជាទី​ពឹង​ដល់​គេ​ក្នុង​លោក​នៅ​ក្នុង​ជំនាន់​ពួក​យើង​នេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here