អ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីការបរទេសហុងគ្រី ជាង២០០នាក់ ផ្សេងទៀត ធ្វើតេស្ដ អវិជ្ជមានវីរុសកូវីដ-១៩

0
8

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេក្ដីប្រកាសព័ត៌មានមួយ បានអោយដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយ។

ក្រសួងបានបញ្ជាក់ថា «ការពិនិត្យវត្ថុសំណាក អ្នកប៉ះពាល់ជាមួយ លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។ បេីសរុបទាំងពីរថ្ងៃ (ថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០) អ្នកប៉ះពាល់សរុប មានចំនួន ៨៤០នាក់ ដែលបានធ្វេីតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ។»

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន២៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៨៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៦នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here