សមត្ថកិច្ចចម្រុះបង្រ្កាប​ និងដុតបំផ្លាញចោល សាច់ជ្រូកប្រមាណ៦០០គីឡូក្រាម ដែលនាំចូលគ្មានលិខិតអនុញ្ញាត

0
2

បាត់ដំបង៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង៣០នាទីដោយបានការអនុញ្ញាតពីលោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ រកឃើញសាច់ជ្រូក ទំងន់ ៦០០គីឡូក្រាម។

ក្រោយធ្វើការសាកសួរសមត្ថកិច្ចបានរាយការណ៍ជូនជូនឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហើយឯកឧត្តមបានអនុញ្ញាតឱ្យលោក ទុត វីនីត ព្រះរាជអាជ្ញារង ដឹកនាំធ្វើការដុតបំផ្លាញចោលសាច់ជ្រូកខូចគុណភាពខាងលើ នៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here