ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកស្រី ជា ម៉ាឡែន នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅភោជនីយដ្ឋានម្ហូបខ្មែរ ល្បាប់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅប្រទេសចិន (KOLs) ចំនួន ៨រូប ដែលមានអ្នកតាមដានរាប់លាននាក់ អញ្ជើញមកទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ក្នុងគោលបំណងផ្តិតយករូបភាព និងវីដេអូពីសក្តានុពលតំបន់ទេសចរណ៍កម្ពុជា ដើម្បីលើកស្ទួយកិត្តិនាម និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរ និងប្រជាជនចិនឱ្យស្គាល់អំពីភាពរុងរឿងនៃទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយនៅលើពិភពលោក ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ ខូអិលធីឌី និងលោកស្រី ជា ម៉ាឡែន ម្ចាស់ភោជនីយដ្ឋាន ល្បាប់ នៅរាជធានីភ្នំពេញ។






