សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងតាមដានមិនឱ្យនគរបាលរាជធានីភ្នំពេញដែលបុកគេស្លាប់រួចខ្លួនឡើយ

0
1

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នឹងតាមដានមិនឱ្យនគរបាលរាជធានីដែលបុកគេស្លាប់រួចខ្លួន ពីសំណាញ់ច្បាប់ឡើយ។

ក្នុងឳកាសអញ្ជើញសម្ពោធ អគារ សិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាស់តឿនម្ដងទៀតថា ករណីស្រវឹងបុកគេស្លាប់ ត្រូវតែអនុវត្តច្បាប់ បន្ថែមពីការសងសំណង ទោះអ្នកបង្ករហេតុជានរណាក៏ដោយ។

សម្ដេចធិបតីអះអាងថា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីយុត្តិធម៌ គឺតាមដានជាប់រាល់ករណីស្រវឹងបុកគេស្លាប់ សំណងជូនរងគ្រោះ ត្រូវតែសងទន្ទឹមនឹងការទទួលទោសតាមផ្លូវច្បាប់ ហើយដាច់ខាតគ្មានឡើយករណី បុកគេស្លាប់សងលុយរួចខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here