ខ្លាំង​ណាស់​!! គ្រាន់តែ​មើល​មុខ​ឌឺ​សោះ ជិះ​ម៉ូតូ​កាប់​សឹង​ដាច់​.​ក

0
142

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០​ម្សិលមិញ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​អោយ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម នៅ​ក្នុងភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ក្នុង​នោះ​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ឈ្មោះ ឆុ​ន ថៃ​ហៅ​ប៉ាន់ ហៅ​តុ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំងក្រសាំង ឃុំ​ព្នាយ ស្រុក​សំរោង​ទង មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ គឹ​ម សត្យា ហៅ​ជេ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន អ្នក​កាន់​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ផ្ទាល់​ដៃ​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ កិ ឆេ​ម ហៅ​ឆាង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កា​ហ៊ុន ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ក្រោយ​ជាប់​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ចំពោះ​មូលហេតុ​ឈាន​ដល់​ការ​កាប់សម្លាប់​ជន​រង​គ្រោះ គឺ​ដោយសារ​ជន​រង​គ្រោះ​ធ្លាប់​ឌឺដង​ដាក់ខ្លួន ទើប​ជនសង្ស័យ កាប់​ជន​រង​គ្រោះ​តែ​ម្តង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here