ប្រពៃណាស់! ឧត្តមសេនីយ៍ឯក ស ថេត នៅតែនឹករលឹកពីសុខទុក្ខ របស់មន្រ្តីនគរបាល នៅខេត្តបាត់ដង

0
7

ភ្នំពេញ៖ ដូចពាក្យចាស់ពោលថា មេមួយគឺមេមួយជីវិត ជាក់ស្ដែងទោះបីជាឧត្តមសេនីយ៍ឯក ស ថេត បានផ្ទេរចេញពីស្នងការនគរបាលខេត្តបាត់ដំបង មកកាន់តួនាទីថ្មី ជាស្នងការនគរបាលរាជធានីភ្នំពេញ អស់រយ:ពេល២ឆ្នាំ យ៉ាងណាក៏ដោយ ក៏ឧត្តមសេនីយ៍ឯក នៅតែមានទឹកចិត្តអាណិតអាសូរ ដល់លោក ប៉ែន ឬទ្ធី អតីតស្នងការរង នគរបាលខេត្តបាត់ដំបង ដែលជាអតីតមន្ត្រីក្រោមឱវាទ ដែលបានចូលនិវត្តន៍ និងកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន។

មេប៉ូលីសរូបនេះ បានសរសរនៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា «ទោះជា ឧត្តមសេនីយ៍ឯក ស ថេត បានផ្ទេរចេញពីស្នងការនគរបាលខេត្តបាត់ដំបង មកកាន់តួនាទីថ្មី ជាស្នងការនគរបាលរាជធានីភ្នំពេញ អស់រយ:ពេល២ឆ្នាំយ៉ាងណាក៏ដោយ ក៏ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែមានទឹកចិត្តអាណិតអាសូរដល់លោក ប៉ែន ឬទ្ធី អតីតស្នងការរងនគរបាលខេត្តបាត់ដំបង ដែលជាអតីតមន្ត្រីក្រោមឱវាទ ដោយ ឧត្តមសេនីយ៍ឯក បានផ្តល់ជាថវិកាឧបត្ថម្ភមួយចំនួន ដេីម្បីសម្រួលដល់ការ សម្រាកព្យាបាលនេះ តាមរយ:លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដោយបានចាត់តាំងឲ្យលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងដឹកនាំមន្ត្រីក្រោមឱវាទ ដេីម្បីយកថវិកាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ស ថេត ទៅប្រគល់ជូនលោក ប៉ែន ឬទ្ធី              ដែលបានចូលនិវត្តន៍ និងកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន។

លោក បែន ឬទ្ធី និងក្រុមគ្រួសារសូមគោរពជូនពរ ឧត្តមសេនីយ៍ឯក ស ថេត ឲ្យទទួលបាននូវសុខភាពល្អ និងសម្រេចជោគជ័យ រាល់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here