កាន់តែធ្ងន់ហើយ! សំណុំរឿង ម្សៅ ទឹកដោះ គោ Nutrilatt នឹងត្រូវបញ្ជូនទៅ តុលាការ

0
11

ភ្នំពេញ៖ អគ្គនាយកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) បានអោយដឹងថា ការសម្របសម្រួល ជំនួបរវាងមាតាបិតា ទារករងគ្រោះ និងក្រុមហ៊ុន ម្សៅទឹកដោះគោ Nutrilatt Master LM Co., Ltd នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មិនមានដំណោះស្រាយណាមួយ សម្រាប់ភាគីទាំងពីរឡើយ ហើយករណីនេះ នឹងឈានដល់នីតិវិធីតុលាការ។

មន្រ្តីក្រសួងពាណិជ្ជកម្មបានអោយដឹងថា ខ្លឹមសារនៃកិច្ចប្រជុំនេះ គឺស្ដាប់របាយការណ៍ ពាក់ពន្ធ័ទៅនឹង ការដោះស្រាយសំណង របស់ក្រុមហ៊ុន Nutrilatt Master LM Co., Ltd ជាមួយក្រុមមាតាបិតា នៃទារករងគ្រោះ។ មិនមានករណីដោះស្រាយ ណាមួយ ដែលអាចទទួលយក ដោយភាគីទាំងពីរឡើយ។

ជានីតិវិធី បន្ត ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់លើសំណុំរឿងបណ្តឹង អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។

សូមរំលឹកថា ក្រសួងពាណិជ្ជកម្ម ធ្លាប់ប្រកាសថា ដោយផ្អែកលើលទ្ធផលវិភាគ លើសំណាក ម្សៅទឹកដោះគោ ម៉ាក Nutriat B/N 487, 488, 536, 537, 538 និង 539 ចេញដោយមន្ទីរពិសោធន៍ឯករាជ្យមួយនៅប្រទេសសិង្ហបុរី ឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែលទទួលស្គាល់ជាអន្តរជាតិ តាមស្តង់ដារ ISO/IEC 17025:2017 បានបង្ហាញឱ្យឃើញថា សំណាកគំរូផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដ ខាងលើ មានកម្រិតជាតិដែកតិច ជាង ០,២៥មីលីក្រាម /១០០ក្រាម គឺមានកម្រិតទាបខ្លាំងពីលក្ខខណ្ឌតម្រូវអប្បរមា ដែលកំណត់ដោយស្តង់ដារកូដិចអន្តរជាតិ។

ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាណាព្យាបាល បញ្ឈប់ជាបន្ទាន់នូវការបំបៅកូនដោយ ម្សៅទឹកដោះគោម៉ាក Nutrilatt B/N 487, 488, 536, 537, 538 h 539 និងត្រូវដាក់ពាក្យបណ្តឹងដោយ ភ្ជាប់មកជាមួយនូវ ឯកសារពាក់ព័ន្ធនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here