ប្រធានាធិបតីចិន ថ្វាយគ្រឿងឥស្សរិយយស “មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ជូនសម្តេចព្រះមហាក្សត្រី នរោត្ដម សីហនុ មុនីនាថ

0
8

ភ្នំពេញ៖ ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទី សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគង់ពិនិត្យព្យាបាល ព្រះរាជសុខភាព នៅព្រះរាជ ដំណាក់ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជា មានិត ចិន ព្រះអង្គទទួលបាននូវ មហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានលោក ស៊ី ជិនពីង ប្រធានាធិ បតីនៃ សាធារណរដ្ឋ ប្រជាមានិតចិន ថ្វាយនូវកិច្ចសវនាការ ដ៏វិសេសវិសាលមួយ ប្រព្រឹត្ត ទៅនៅវិមាន ប្រជាជន ក្នុងរដ្ឋធានី ប៉េកាំង រសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន បានថ្វាយព្រះពរថ្វាយ នូវសេចក្តីគោរពនឹករលឹកដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរ ព្រះ រាជ គុណ ដ៏ជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមតាជាតិខ្មែរជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វ ព្រះរាជហឬទ័យ ស្តេចយាងមកគង់ សម្រាកពិនិត្យ ព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណ រដ្ឋ ប្រជាមានិត ចិននាពេលនេះ។

លោកប្រធានាធិបតី នៃសាធារណរដ្ឋប្រជា មានិតចិន បានថ្វាយនូវសេចក្តីរំភើបរីករាយ ដោយឥតឧបមា ចំពោះការរីកចំរើន នៃ ទំនាក់ទំនងមិត្តភាព មហាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាង ប្រជាជន នៃប្រទេសយើងទាំង២ កម្ពុជា- ចិន ជាបងប្អូនដែលមានរយៈពេល ជា យូរ លង់មកណាស់ហើយ ជាពិសេសទំនាក់ទំនង រវាងប្រទេសយើងទាំង ២ មាន ការរីកចំរើនក្នុងលក្ខណៈល្អ ពិសេស ក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាង បំផុត របស់ព្រះ ករុណា ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនិងភាពឈ្លាសវៃ ប៉ិនប្រសព្វបំផុត របស់ ថ្នាក់ដឹកនាំកំពូលចិន មានជាច្រើន ជំនាន់ណាស់មកហើយ។ ការត្រួសត្រាយ នៅមាគារដ៏ភ្លឺត្រចះ ត្រចង់ ត្រូវបានថ្នាក់នាំនិងប្រជាជន នៃប្រទេសយើងទាំងពីរ គោរពដង្ហែតាមក្នុង ភាព ប្រសើរខ្ពង់ខ្ពស់ រហូតដល់សព្វថ្ងៃនេះ។

លោក ស៊ី ជិនភីង បានទូលថ្វាយ អំពីមនោសញ្ចេតនារបស់ ថ្នាក់ដឹកនាំនិងមហាប្រជាជនចិន នៅតែបន្តថ្វាយ នូវការគាំទ្រការពិនិត្យព្យាបាល ព្រះរាជ សុខភាពថ្វាយ ព្រះរាជវង្សានុវង្សខ្មែរ និងការអភិវឌ្ឍន៍នៅព្រះរាជាណា ចក្រ កម្ពុជា។
មានព្រះរាជសុវណ្ណីសំណេះសំណាល ក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមាន ព្រះរាជហឬទ័យបេតិសោមនស្ស ក្រៃលែងចំពោះទំនាក់ទំនង មហាមិត្តភាព រវាង ប្រជាជន នៃប្រទេសយើងទាំង២ កម្ពុជា-ចិន ដែលយើងបានរួបរួមសាមគ្គីគ្នា ជួយទុក្ខធុរៈគ្នា ទៅវិញទៅមកនិងឋិតនៅជិតគ្នាយ៉ាងជិតស្និតគ្រប់ពេលវេលា។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមសម្តែង នៅ កត្តញូតាធម៌ ជាអនេកប្បការ ចំពោះគុណូបក្ការៈដ៏មហាសប្បុរស របស់ថ្នាក់ដឹកនាំ បក្សកម្មុយនីស្តចិនព្រមទាំងរដ្ឋ, រដ្ឋាភិបាលនិងមហាប្រជាជន ចិន ដែលតែងតែ ជួយឧបត្ថម្ភគាំទ្រប្រកប ដោយសេចក្តីមហាសប្បុរសនិងមាន តម្លៃធំធេង ក្នុងកិច្ចការចូលរួមចំណែក ស្ថាបនាកម្ពុជា ឲ្យមានការរីកចម្រើន ជឿនលឿនយ៉ាងឆា ប រហ័ស។

ព្រមជាមួយនេះព្រះអង្គ សូមសម្តែងនូវការចងចាំគ្មាន ថ្ងៃ បំភ្លេចបាន ចំពោះមហាមិត្តចិន ដែលបានថ្វាយនៅការពិនិត្យព្យាបាល ព្រះរាជសុខភាព ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីទស្សវត្ស ឆ្នាំ៧០ រហូតដល់ព្រះអង្គ មានព្រះជន្ម៩០ ព្រះវស្សា ហើយមហាមិត្តចិន នៅតែបន្តថ្វាយការពិនិត្យ ព្យាបាលព្រះរាជសុខភាព សម្តេចព្រះមហាក្សត្រី និងព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេល សព្វថ្ងៃនេះ ដើម្បីព្រះអង្គទាំងទ្វេរ មានព្រះរាជសុខមាល ភាពល្អ បរិបូរណ៍ ព្រះជន្មវស្សាយឺនយូរ បានបម្រើប្រទេសជាតិនិងប្រជារាស្ត្រ កម្ពុជា ជាបន្តទៅតទៀត។

ស្ថិតក្នុងឱកាស ដ៏មហានក្ខត្តឬក្សនោះ លោក ស៊ី ជិនភីង បានថ្វាយសម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា ជាតិ ខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវគ្រឿងឥស្សរិយស កិត្តិយសដ៏ខ្ពង់ខ្ពស់ បំផុតថ្វាយតបទៅនឹង ព្រះមហាករុណាទិគុណ ដ៏ថ្លៃថ្លានៃអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជកិច្ចលើកតម្កើង ទំនាក់ទំនង់ មហាមិត្តភាព ចិន-កម្ពុជា ឲ្យមានភាព រុងរឿង និង ស្ថិតស្ថេរជាអមតៈ។

នៅរសៀលក្នុងថ្ងៃដដែលនេះដែរ នៅព្រះរាជដំណាក់ក្រុងប៉េកាំង ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមនាម ប្រជាជាតិកម្ពុជាទាំងមូល និងជា ព្រះរាជបុត្រ ដ៏ឆ្នើមបាន ថ្វាយកន្ត្រកផ្កា ដ៏ស្រស់ល្អថ្វាយសម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា ជាតិ ខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមអបអរសាទរ ចំពោះមហាព្រះកិត្តិយសដ៏ ធំធេង ដែល ព្រះអង្គទទួលបានគ្រឿងឥស្សរិយស មិត្តភាព ដែលជា គ្រឿង ឥស្សរិយស មានតម្លៃដ៏ខ្ពង់ខ្ពស់ របស់សាធារណរដ្ឋប្រជាមានិតចិន។

ការទទួលបាន គ្រឿងឥស្សរិយយស នាឱកាស ដ៏ឧត្តុងឧត្តមនេះ ជាសក្ខីភាពថ្មីមួយទៀត បង្ហាញឲ្យឃើញអំពី ព្រះរាជគុណបំណាច់ដ៏ឧត្តុងឧត្តម របស់សម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា ជាតិ ខ្មែរ ជាទី សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ បានចូលរួម ចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់មិត្តភាពកម្ពុជា-ចិន ជាពិសេសបានយាង ដង្ហែ ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងការ កសាង ទំនាក់ទំនងមិត្តភាពដ៏រឹងមាំជាបងប្អូន សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្រដ៏ល្អប្រសើរ និងឧត្តុងឧត្តមបំផុតជាមួយ ឯកឧត្តមជា  ថ្នាក់ដឹកនាំ ជាន់ខ្ពស់កំពូលចិន ច្រើនជំនាន់ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ។

សម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា ជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានទទួលគ្រឿង ឥស្សរិយយសដ៏ឧត្តុងឧត្តមនេះ ជាមហាកិត្តិយសដ៏ ខ្ពស់បំផុតសម្រាប់ ប្រជាជាតិកម្ពុជា                            ទាំងមូលនៅលើឆាកអន្តរជាតិ។

ព្រះកុរណា ព្រះមហាក្សត្រ ព្រមទាំងព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំ មន្ត្រីរាជការព្រះបរមរាជវាំង សូមថ្វាយព្រះសព្វសាធុការពរ និងបួងសួង ដល់គុណ បុណ្យ ព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណ ក្ខន្ធ អតីត ព្រះមហាក្សត្រ ព្រះមហាត្រិយានីខ្មែរគ្រប់អង្គ សូមព្រះមេត្តាប្រសិទ្ធិ ជ័យបវរសួស្តី មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតា ជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាព ល្អ បរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ ប្រថាប់នៅជាមហាម្លប់ ដ៏ត្រជាក់ត្រជុំសុខដមរមរនា ដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ ព្រះអង្គ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា              បានជ្រកកោនយូរអង្វែងតរៀងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here