អ្នកពាក់ព័ន្ធជាមួយប្រតិភូហុងគ្រី ជាង៤០នាក់ អវិជ្ជមានកូវីដ១៩ ខណៈរកឃើញអ្នកវិជ្ជមាន ពីរនាក់ថ្មីទៀត ជាករណីនាំចូល

0
9

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួនពីរនាក់ថ្មីទៀត និងមានករណីជាសះស្បើយចំនួនពីរនាក់ ខណៈអ្នកពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីហុងគ្រីជាង៤០នាក់ អវិជ្ជមានកូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា ៖

ករណីជាសះស្បើយចំនួនពីរនាក់រួមមាន៖
-ស្រ្តីជនជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកធ្វើដំណើរមកពីប្រទេសអុីរ៉ាក់ បន្តជើហោះហើរនៅទីក្រុងដូហា និងនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
-បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើហោះហើរនៅប្រទសកូរ៉េខាងត្បូង នមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ករណីវីជ្ជមានវីរុសកូវីដ១៩ ចំនួនពីរនាក់ថ្មីរួមមាន៖
-បុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
-បុរសជនជាតិ ប៉ាគីស្ថាន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្ដហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០៧នាក់ដែលនៅក្នុងចំនួយនេះ មានបុរសទាំងពីរខាងលើនេះផងដែរ។រីឯអ្នកដំណើរចំនួន១០៥នាក់ ដែលមានលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ១៩នោះ ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នង ចំនួន៣០នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន១៧នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន១នាក់ និងសណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញ ចំនួន៥៩នាក់។

ដោយឡែកចំពោះអ្នកពាក់ព័ន្ធ ជាមួយនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ លោករដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្រសួងបានបញ្ជាក់ថា ការធ្វើតេស្ដនៅថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានចំនួន៤៩នាក់ ដែលទទួលបានលទ្ធផលតេស្ដពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២នេះ កម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩សរុបចំនួន២៩៤នាក់ (ស្រ្តី៦០នាក់ និងបុរស២៣៤នាក់) ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៨៨នាក់ និងកំពូងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន ៦នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here