ឃាត់ខ្លួនមេឈ្មួញ ទ្រង់ទ្រាយធំដកហូតថ្នាំញៀនជាង៧គីឡូក្រាម

0
9

ភ្នំពេញ៖ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី ០៣ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០និង ៤៥នាទី កម្លាំងជំនាញ(ក៨) នៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ សម្របសម្រួល ពីលោក សឿង មុនីរត័្ន ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅរាជធានីភ្នំពេញ      ចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។

យោងតាមនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ប្រតិបត្តិការបង្រ្កាបខាងលើឈានទៅដ់ការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ និងបានដកើហូត វត្ថុតាងបានគ្រឿងញៀន សរុប ៣១១១.០៧ ក្រាម សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៣១១០ក្រាម អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ១.០៧ក្រាម និងជញីងថ្លឹងគ្រឿងញៀន ០១គ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here