ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ថ្ងៃទី៤នៃការធ្វើចត្តាឡីស័ក របស់សម្ដេចនិងភរិយា ពុំមានសញ្ញាណាមួយ ខុសប្រក្រតីឡើយ

0
7

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយៈពេល៤ថ្ងៃ កន្លងមកនេះ ទាំងសម្តេចផ្ទាល់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតីឡើយគឺមានសភាពធម្មតាដូចពេលមុន ថ្ងៃទី៣វិច្ឆិកា២០២០ដដែល។

យោងតាមហ្វេសប៊ុកផេករបស់សម្ដេចផ្ទាល់ សម្តេចតេជោ បានបន្តថា តែទោះយ៉ាងនេះក្តី សម្តេចនៅតែត្រូវបន្តការធ្វើចត្តាឡីស័ក និងការធ្វើតេស្តតាមការ កំណត់របស់ផ្នែកសុខាភិបាល។

សម្ដេចក៏បានអោយដឹងផងដែរថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រុមគ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២។ ជាមួយគ្នានោះ សម្តេចតេជោ សង្ឃឹមថានឹង អវិជ្ជមានបន្តទៀត។

ឆ្លៀតឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងជិត៩០០នាក់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេស
ហុងគ្រី បន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តឲ្បានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះបងប្អូនជនរួមជាតិ ដែលចូលរួមកង្វល់អំពីសុខភាពសម្តេច និងជូនពរដល់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត ក៏ដូចជាមន្ត្រីរួមការងារជាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here