ជនជាតិចិន២នាក់ ត្រូវបានហាមមិនអោយ ចូលប្រទេសកម្ពុជា រយៈពេល ៣ឆ្នាំ

0
7

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ នាយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០២នាក់ តាមជើងយន្តហោះចេញលេខ LQ908 (KOS-PNH-CAN)។នេះបើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០២នាក់នេះ រួមមាន៖
១-ឈ្មោះ WANG WENBIN ភេទប្រុស អាយុ ៥១ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសលួច ហើយស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីពន្ធនាគារ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ ។
២-ឈ្មោះ ZHAO DI ភេទប្រុស អាយុ ៣៦ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហើយស្នាក់ការត្រៀម បណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here