សាលារដ្ឋនិងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ត្រូវផ្អាកការសិក្សា ជាបណ្ដោះអាសន្ន រយៈពេល២សប្តាហ៍

0
11

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល។

យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងបញ្ជាក់ថា ការផ្អាកនេះដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ដែលមានការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា មិនមានលទ្ធភាព ប្រមូលព័ត៌មាន បានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ គណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សា នៅតាមគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន។

លោកបន្តថា «ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវី-១៩ ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្ត កណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

ក្រសួងបន្តថា គ្រឹះស្ថានសិក្សាត្រូវបន្តដំណើរការ បង្រៀន និងរៀនតាមប្រព័ន្ធ អេឡិចត្រូនិក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here