នាយករដ្ឋមន្រ្តី អបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

0
10

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិឆិកា ឆ្នាំ២០២០នេះ បានផ្ញើរសារផ្ញើរសារអបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២០)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។»

សម្ដេចតេជោបន្តថា ទិវា​បុណ្យ​ឯករាជ្យជាតិ​ ៩​ វិច្ឆិកា បានរំលឹក​ឲ្យឃើញពីព្រះរាជបេសកកម្ម​ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ​របស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យជាតិ​ ព្រះ​បរមរតនកោដ្ឋ ដែលព្រះអង្គ​បានលះបង់ព្រះកាយពល និងព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុតធ្វើការតស៊ូ​ក្នុងក្របខ័ណ្ឌនៃ​ព្រះរាជបូជនីកិច្ច​ ដើម្បីទាមទារឯករាជ្យ​ដ៏ពិតប្រាកដនៅ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here