រកឃើញ មន្ត្រីការទូតកម្ពុជា ប្រចាំប្រទេសបារាំង ចំនួន២នាក់ ឆ្លងកូវីដ១៩

0
11

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បានអោយដឹងថា អ្នកការទូតកម្ពុជា ចំនួនពីរនាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរនាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្ដ សំណាកទទួលបាន លទ្ធផលវិជ្ជមានកូវីដ១៩។

ក្រសួងបញ្ជាក់ថា «ក្រោយពួកគាត់ទាំងបួននាក់ បានជួបពិគ្រោះយោបល់ ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ក្រៅពីនេះស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ក៏កំពុងរងចាំលទ្ធផលរបស់បុគ្គលិក ក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស នឹងបន្តដំណើរការជាប្រក្រតី តាមប្រព័ន្ធព័ត៌មានវិទ្យា»។

ក្រសួងបញ្ជាក់បន្ថែមថា ស្ថានទូតកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ អាជ្ញាធរសុខាភិបាលបារាំង ដើម្បីតាមដានការវិវត្តន៍ របស់អ្នកការទូតកម្ពុជា និងបុគ្គលោកក្នុងស្រុកទាំងបួន ដោយយកចិត្តទុកដាក់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here