កែប៖ ក្រោយហេតុការណ៍បាក់រលំអគារនៅខេត្តកែបកាលពី ថ្ងៃ៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ ធ្វើអោយមានអ្នករបួស និងស្លាប់ ផងនោះ។ ហើយនៅពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភនៅថវិកា ដល់ជនរងគ្រោះដែលស្លាប់ ចំនួន ៥ម៉ឺនដុល្លារ ក្នុងម្នាក់ៗ និងអ្នករបួស ម្នាក់ ១ម៉ឺនដុល្លារ។
ក្នុងនោះសម្តេចតេជោ បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះថា “ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះ ទាំងអ្នករបួស និងគ្រួសារអ្នកដែលបានស្លាប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ ១០០០០ដុល្លារ។ សម្រាប់អ្នកស្លាប់សាកសពមួយថវិកាចំនួន ២០០លានរៀលស្មើនឹង ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនិមួយៗ។ ថវិការដ្ឋ និងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិកាទៅដល់ផ្ទះនៃគ្រួសារសព”៕