កែប៖ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខេត្តកែប ក្នុងហេតុការណ៍បាក់រលំអាគារ ៦ជាន់កាលពីម្សិល មិញបានបញ្ជាក់ថា បើគិតមកដល់ម៉ោង ១២:៤៥នាទីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានរុករកឃើញនៅជនរងគ្រោះចំនួន ២៣នាក់ (ស្រី៨នាក់)។ ដោយក្នុងនោះមានអ្នករបួសធ្ងន់ និងស្រាលចំនួន ១៨នាក់ (ស្រី ៥នាក់) នឹងស្លាប់ចំនួន ៥នាក់ (ស្រី ៣នាក់)។
ក្នុងនោះសពចំនួន ៤នាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណីហើយ៕