មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ត្រូវបន្ដកិច្ចសហការ ជំរុញអនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍

0
10

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ត្រូវបន្តកិច្ចសហការជំរុញ ការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ នៅគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរៀបចំជាកម្មវិធី    ចុះត្រួតពិនិត្យជាប់ជាប្រចាំ ។ នេះបើតាមហ្វេសប៊ុក ក្រសួងទេសចរណ៍។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំបន្ថែមផងដែរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ ឲ្យបន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការងារ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះ                    នៅតាមគោលដៅ រាជធានី-ខេត្តទាំង២៥ ឲ្យមានប្រសិទ្ធិភាពខ្ពស់។

ជាងនេះទៅទៀតលោករដ្ឋមន្ដ្រី បានលើកយក ប្រសាសន៍ក្រើនរំលឹករបស់លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) ដែលនិយាយថា «យើងទាំងអស់គ្នាអាចនឹង ធុនទ្រាន់ជាមួយកូវីដ១៩ តែកូវីដ១៩ មិនធុញទ្រាញ់នឹងយើងឡើយ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here