ភ្នំពេញ៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លេខ ២២៣ សខល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល នាយប់ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធាន មន្រ្តីរាជការ ការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ បានចុះទៅត្រួតពិនិត្យទីតាំងខារ៉ាអូខេ(KTV) ចំនួន ០៨ កន្លែង ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផល ទីតាំងខារ៉ាអូខេ(KTV) ចំនួន ៨កន្លែងនោះ បានបើកដំណើរការជាធម្មតា ដែលមានលក្ខណៈជាភោជនីយដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មខារ៉ាអូខេ(KTV) ដែលប្រែក្លាយទៅជាភោជនីយដ្ឋានត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយម្ចាស់ទីតាំងអាជីវកម្មទាំងអស់នោះបានសន្យាជាមួយរដ្ឋបាលខណ្ឌប្ញស្សីកែវថា នឹងអនុវត្តអោយបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរ៕