ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន បានចុះណែនាំអោយផ្អាកអាជីវកម្មម៉ាស្សា និងក្លឹបហាត់ប្រាណ ចំនួន ០៣ទីតាំង រួមមាន ម៉ាស្សា-ស្ទីម ប៊ុន សេង, ម៉ាស្សា-ស្ទីម ឌឺ ហ្គ្រីន និងក្លឹបកីឡា ភ្នំពេញ ស្ពត់ក្លឹប ដែលស្ថិតនៅសង្កាត់បឹងត្របែក, ទួលទំពូងទី២ ខណ្ឌចំការមន ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ ដោយមានការចូលរួមពីលោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌចំការមន, កងរាជអាវុធហត្ថខណ្ឌចំការមន, រដ្ឋបាលសង្កាត់បឹងត្របែក, នាយកប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូងទី២ និងមន្ត្រីពាក់ព័ន្ធ៕