ពិព័រណ៍ការងារ ឆ្នាំ២០២០នៅបន្តប្រារព្ធដដែលតាមប្រព័ន្ធអនឡាញ ដោយពុំមានការជួបជុំតាំងបង្ហាញផ្ទាល់

0
8

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមធ្វើការជូនដំណឹងជម្រាបជូនដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់កាអប់រំ បណ្តុះបណ្តាល  អ្នកស្វែងរកការងារ        សិស្ស-និសិ្សត និងសាធារណជនមេត្តាជ្រាបថា«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០»                ដែលគ្រោងរៀបចំតាមអនឡាញ និងជួបផ្ទាល់ រយៈពេល ០២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ថ្ងៃទី១៥                  ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកែសម្រួលដូចខាងក្រោម៖

– រក្សាទុកការប្រារព្វកម្មវិធីអនឡាញតាមរយៈគេហទំព័រ www.careerfair.nea.gov.kh តាមកាលបរិច្ឆេទខាងលើ

– ពន្យាពេលការតាំងបង្ហាញ និងជួបផ្ទាល់របស់និយោជកនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅពេលវេលាសមស្របរហូតដល់មានការជូនដំណឹងជាថ្មី។

ការកែសម្រួលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីចៀសវាងការជួបជុំគ្នា រក្សាគម្លាតសង្គម និងចូលរួមបង្ការទប់ស្កាត់ករណីរីករាលដាលថ្មីនៃជំងឺឆ្លងកូវីដ-១៩។

សម្រាប់ព័ត៌មានពិស្ដារអំពីកម្មវិធីពិព័រណ៍ការងារអនឡាញ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទលេខ ០១៧ ៨៧១ ៨០៧។

អាស្រ័យដូចបានជម្រាបជូននេះ សូមក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់កាអប់រំបណ្តុះបណ្តាល                    អ្នកស្វែងរកការងារ សិស្ស-និសិ្សត និងសាធារណជនទាំងអស់មេត្តាអធ្យាស្រ័យ ប្រកបដោយស្មារតីយោគយល់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here