សូមកុំយល់ច្រឡំ! គ្មានការ បិទទីក្រុងភ្នំពេញ ដូចពាក្យចរចាមអារាមឡើយ

0
8

ភ្នំពេញ៖ លោក ផៃ សុីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល  បានអះអាងថាសារសំឡេងនិយាយពីការបិទ        ទីក្រុងភ្នំពេញដែលចែករំលែកតៗគ្នានោះគឺជាព័ត៌មានប្រឌិត គ្មានមូលដ្ឋានច្បាស់លាស់ឡើយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ សុីផាន កាលពីថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ បានឲ្យដឹងថា “យើងខ្ញុំ សង្កេតឃើញថា  មានការផ្អើលតាមរយៈសារសំឡេងបានប្រឌិតអំពីស្ថានភាពនៃការបិទទីក្រុងភ្នំពេញ  ឬចំណែកណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ គឺជាការប្រឌិតព័ត៌មានដោយគ្មានហេតុផល និង       គ្មានមូលដ្ឋានច្បាស់នោះឡើយ”។

លោកបន្ដថា សារសំឡេងនោះ បានផ្សព្វផ្សាយថា “លិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំងសុំហត្ថលេខាពី      សម្តេចសីហមុនី ដើម្បីបិទក្រុង”។ លោកបញ្ជាក់ផងថា នេះជាព័ត៌មានប្រឌិតដែលផ្សព្វផ្សាយបំភ័ន្តធ្វើឱ្យមានភាពជ្រួលច្របល់។

លោកបន្ថែមថា “យើងខ្ញុំ សូមគោរពជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មេត្តារក្សាភាពស្ងប់ស្ងៀម កុំចាញ់បោកការឃោសនាអកុសលនេះ សមត្ថកិច្ចប្រឆាំងនិងព័ត៌មានក្លែងក្លាយ នឹងចាត់វិធានការផ្លូវច្បាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្ដិសុខជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here