នាយករដ្ឋមន្ត្រី បញ្ជាក់ច្បាស់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

0
6

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ច្បាស់ៗថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។

ការថ្លែងបញ្ជាក់របស់សម្ដេចតេជោ បែបនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានមនុស្សអាក្រក់មួយចំនួន            បានបំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរ              ពីខេត្តមួយ ទៅកាន់ខេត្តមួយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា      «ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត                  ឬតំបន់ណាមួយនោះទេ»។

សម្ដេចបន្តថា ការឃោសនាអកុសល របស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេស មានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេកេញចំណេញ ខាងនយោបាយតែប៉ុណ្ណោះ។

សម្ដេចបន្ថែមថា បញ្ហាសំខាន់ក្នុងការ ប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ                ការរក្សាគម្លាតសុវត្ថិភាព។ល។

សម្ដេចបន្ថែមទៀតថា សម្រាប់ការពាក់ម៉ាស់ ដែលកាលពីម្សិលមិញនេះ ខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លានម៉ាស់ ជូនទៅសាលារាជធានីភ្នំពេញដើម្បី ចែកជូនប្រជាជនក្រីក្រ។ សម្ដេចថា នគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។

សម្ដេចតេជោ ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់      ព្រិត្តិការណ៍ ៣វិច្ឆកា ឲ្យបានឆាប់ដើម្បីនាំប្រទេស មកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។

សម្ដេចគូសបញ្ជាក់ថា សម្រាប់បងប្អូនដែលបាន នឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ និងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយ ជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់  មិនអាចចេញប្រកបរបររកស៊ីបាន ក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារ ជូនពួកគាត់កុំអោយ        ពួកគាត់ខ្វះស្បៀងអាហារ ក្នុងពេលធ្វើចត្តាឡីស័ក៕

LEAVE A REPLY

Please enter your comment!
Please enter your name here