បណ្ដេញ នារី ស្រស់ស្អាត ជនជាតិ ថៃម្នាក់ចេញពីកម្ពុជា

0
8

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០០នាទី បានសហការជាមួយ លោកវរសេនីយ៍ឯក យឹម ថាន់នី នាយរងការិយាល័យសើបអង្កេត          និងអនុវត្តនីតិវិធី ប្រចាំស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ធ្វើការបញ្ជូនចេញនូវជនបរទេស            ចំនួន ០១នាក់ ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនបរទេសនេះមានឈ្មោះ NATDA PON SINUAL ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here