កុមារា ពេជ្រ ធារ៉ាដែលកំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គមទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់

0
9

ភ្នំពេញ៖ កុមារា ពេជ្រ ធារ៉ា ដែលកំពុងផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង លើបណ្តាញសង្គម ជាមួយឆន្ទៈមុះមុត  មិនខ្មាសអៀនរបស់គេ ដោយបានតាំងចិត្ត ចូលរួមប្រកួតការប្រណាំងកង់ ជាមួយកុមាដទៃ ដែលគេដឹងថា សុទ្ធតែប្រើប្រាស់កង់ល្អៗ មានតម្លៃថ្លៃៗ ចំណែករូបគេ ត្រឹមកង់កញ្ចាស់ប៉ុណ្ណោះពេលនេះបានទទួលការឧបត្ថម្ភ  ជាបន្តបន្ទាប់ពីសប្បុរសជន។

ជាក់ស្ដែង លោកឧកញ៉ា ស្រី ចាន់ថន បានធ្វើផ្ទះស្អាតឲ្យឪពុកម្ដាយ ធារ៉ា និងធ្វើតារាងប្រណាំងកង់មួយទុកឲ្យកុមារារូបនេះគ្រប់គ្រងដើម្បីធ្វើជាទុនទៅថ្ងៃអនាគតផងដែរ។
លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះស្វាគមន៍ប្អូនប្រុស ដែលបងប្អូនស្គាល់ហើយនោះនាពេលថ្មីៗនេះ បានមកជួបខ្ញុំផ្ទាល់នឹង គ្រួសារ ព្រមទាំងប្អូនកីឡាករប្រណាំងកង់២រូបទៀតបានមកដែរ ដោយខ្ញុំកាដូរកង់២ មួក២ និងសំភារះមួយចំនួនព្រមទាំងសរុបថាវិការចំនួន២លានរៀល និង  កាដូរពិសេសនោះគឺ ខ្ញុំនឹងធ្វើតារាងប្រណាំងកង់ធំមួយទុកអោយប្អូនប្រុស🥰នងក្រុមប្រណាំងកង់របស់ប្អូនប្រុស មកចូលរួម នឹងប្រគល់តារាងអោយប្អូនប្រុសជាអ្នកមើលនិងគ្រប់គ្រង់ហើយអោយមានជំនួយការនឹងអ្នកជំនាញនៅក្បែរសំរាប់ផ្តល់កំលាំងចិត្ត ទុកជាទុនការងារដើម្បីប្អូនអភិវឌ្ឍន៏ខ្លួនទៅមុខទៀត ហើយជាពិសេសខ្ញុំបានសន្យានឹងទទួលគ្រួសាររបស់ប្អូនប្រុសមករស់នៅក្នុងតំបន់អភិវឌ្ឍន៏ស្កាយឡែនដោយមានផ្ទះស្អាតរស់នៅនឹងការងារធ្វើផងដែរ»។

ចំណែក លោកស្រី ទ្រី ដាណា វិញក៏បានប្រកាសជួយសាងសង់ផ្ទះថ្មី និងឧបត្ថម្ភជាថវិកាមួយចំនួនផងដែរ។
លោកស្រី ទ្រី ដាណា បានសរសេរលើគេហទំព័រហ្វេសប៊ុកថា «សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 ខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង 💪💪💪 ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួនមិនអាច​​    ធ្វើអ្វីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏    លិចទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់»។

សូមបញ្ជាក់ថា កុមារា ពេជ្រ ធារ៉ា មាន ឪពុកឈ្មោះ ពេជ្រ ថា ជាកម្មករសំណង់ និងម្តាយឈ្មោះ ប្រ៉ុយ មុំ កំពុងមានជំងឺប្រចាំកាយ និងមានបងប្អូនចំនួន៥នាក់ ហើយរូបគេជាកូនពៅ។ ដោយឃើញពីភាពខ្វះខាតខ្លាំង ​​​  របស់កុមារពេជ្រ ធារ៉ា លោក ម៉ឹង ពន្លឹក ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក៏បានបានចង្អុលបង្ហាញ អោយបងប្អូនក្រុមកង់ចូលរួម សហការគ្នា ដើម្បីទិញកង់ថ្មី និងសម្ភារៈប្រើប្រាស់ រួមទាំងអំណោយ      មួយចំនួនទៀតរួមមាន៖ កង់ថ្មី ចំនួន ១គ្រឿង សម្ភារៈកង់ ១កំប្លេ, អាវកង់ (ក្រុម១៥៧), ស្បែកជើង ១ គូ,    ខោ អាវ Baleno ១ កំប្លេ, កាតាប ១, សៀវភៅ ១០ ក្បាល, ប៊ិច ១ កំប៉ុង, អង្ក ២០គីឡូ, ទឹកត្រី ១យួរ,          ទឹកស៊ីអីវ ១ យួរ, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០ រៀលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here