អាជ្ញាធរខេត្តព្រះសីហនុ ចុះណែនាំ និងផ្អាកអាជីវកម្មទូទាំងខេត្តជិត១០០កន្លែង

0
8

ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានការណែនាំពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល      ខេត្តព្រះសីហនុ បានចាត់ឲ្យលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តដឹកនាំក្រុមការងារចម្រុះ ចុះណែនាំ និង    ផ្អាកអាជីវកម្ម ទូទាំងខេត្តចំនួន ៩៦កន្លែង។

អាជីវកម្មទាំង៩៦កន្លែងនោះ រួមមាន៖
ទី១ ៖ ខារ៉ាអូខេ ចំនួន ៥១ កន្លែង
ទី២ ៖ ឌីស្តូតែក ចំនួន ៤ កន្លែង
ទី៣ ៖ បៀហ្គាឌីន ចំនួន ៧ កន្លែង
ទី៤ ៖ ម៉ាស្សា ចំនួន ២៦ កន្លែង
ទី៥ ៖ ស្ទីម សូណា ចំនួន ២ កន្លែង
ទី៦ ៖ ក្លឹបហាត់ប្រាណ ចំនួន ៥ កន្លែង
ទី៧ ៖ រោងភាពយន្ត ចំនួន ១ កន្លែង
សកម្មភាពខាងលើនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ពិសេសពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់ក្រុម    ការងារចម្រុះ និងអាជ្ញាធរក្រុង-ស្រុកទាំង៥ ត្រូវបន្តការតាមដាន និងពិនិត្យជាប្រចាំ ក្នុងករណីរកឃើញ    ទីតាំងណាមួយ មិនស្ដាប់តាមការណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវចុះបិទជាបន្ទាន់        ដោយមិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអភិបាលក្រុងស្រុក  បង្កើនការផ្សព្វផ្សាយអំពីវិធានការសុខាភិបាលនៅតាមមូលដ្ឋាន ទីវត្តអារាម និងតំបន់ទីប្រជុំជន រួមទាំង      ត្រូវបន្តយកចិត្តទុកដាក់តាមដានចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here