កែប៖ នៅរសៀលម៉ោង ១៤:៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការសង្គ្រោះបាននៅ ជនរងគ្រោះចំនួន ២នាក់ប្តីប្រពន្ធ ពីគំនរបាក់បែករបស់អគារដែលរលំនៅកែបទៀតហើយ។
គួរបញ្ជាក់ថា មានការរលំបាក់អគារមួយនៅម៉ោងប្រមាណ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ៕