ក្តៅៗ ឃាត់ខ្លួន ម្ចាស់សំណង់អគារ កម្ពស់៦ជាន់ដែលបាក់រលំ ២នាក់ប្ដីប្រពន្ធហើយ

0
183

កែប ៖ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត​កែប បាន​ឃាត់ខ្លួន​ម្ចាស់​សំណង់​អគារ​កម្ពស់​៦​ជាន់ បាក់​រលំ ២​នាក់​ប្ដី​ប្រពន្ធ​ហើយ ។ នេះ​បើ​យោង​តាម​ការ​ឆ្លើយ​ប្រាប់​តាម​ទូរស័ព្ទ​របស់​លោកស្នងការ​នគរបាល​ខេត្ត មក​គេហទំព័រ​និង​ព័ត៌មាន របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​វេលា​ម៉ោង​១៤​និង​៤៧​នាទី​មុន​នេះ​បន្តិច​។

សូម​បញ្ជាក់​ថា ប្ដី​ឈ្មោះ ឯក សា​រុន ប្រពន្ធ​ឈ្មោះ ឈី​វ សុធី រស់នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

សូម​ជម្រាប​ថា ករណីរ​លំបាក់​អគារ​កម្ពស់​៦​ជាន់​ថ្មី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២០ ហើយ​ក្នុង​អគារ​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា មាន​ជន​រង​គ្រោះ​ប្រមាណ​២០​ទៅ​៣០​នាក់ ដែល​ជា​អ្នកម៉ៅការ និង​កម្មករ​សំណង់​ដែល​កប់​នៅ​ក្នុង​នេះ​។ អគារ​នេះ ត្រូវ​បាន​សាងសង់​រួចរាល់​ប្រមាណ​ជា​៩០​ភាគរយ ហើយ​ដែល​បាក់រ​លំនៅ​ពេល​ដែល​ចាក់​ប្លង់​សេ​ខាងលើ​បង្អស់​។ នេះ​ជា​ឧបទ្ទវហេតុ​រលំ​អគារ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០២០​នេះ ខណៈ​ដែល​ឆ្នាំ​២០១៩ ក៏​មាន​ករណីរ​លំបាក់​អគារ​កំពស់​៧​ជាន់​មួយ​ផង​ដែរ កាលពី​ខែមិថុនា ឆ្នាំ​២០១៩ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​២៨​នាក់ និង​រស់​២៦​នាក់​៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

LEAVE A REPLY

Please enter your comment!
Please enter your name here