ឃាត់ខ្លួនចាងហ្វាងសារព័ត៌មានមួយរូបពាក់ព័ន្ធករណី ដឹកឈើប្រណីតខុសច្បាប់

0
6

ភ្នំពេញ៖ លោក ភាន សុភ័ក្ត្រ ចាងហ្វាងសារព័ត៌មាន «យុវជនតេជោ» និង ជាអ្នកយកព័ត៌មានអង្គភាពសារព័ត៌មាន Mekong News ផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកង រាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធការដឹកឈើប្រណិតខុសច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចចេញពីស្រុកសៀមប៉ាង តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តក្រចេះ ដោយជនសង្ស័យ បានដឹកឈើប្រណិតខុសច្បាប់ រួមមាន ឈើក្រញូង និង ឈើនាងនួន។

សមត្ថកិច្ចនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here