គោជាង៣០ក្បាលងាប់ និងជាច្រើនរយក្បាលទៀតកំពុងឈឺ នៅស្រុកស្រីស្នំ

0
8

ភ្នំពេញ៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ              ខេត្តសៀមរាប លោក ព្រំ វ៉ិច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីរដ្ឋបាលស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកាថា នៅក្នុងឃុំជ្រោយនាងងួន និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ មានសត្វគោ-ក្របី ប្រមាណជា៧០៥ក្បាល មានជំងឺដោយរោគសញ្ញា ឈឺក្រចក ហើមពោះ ហើមមុខ និងឈឺមាត់ ក្នុងនោះងាប់អស់        ចំនួន ៣៤ក្បាល។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកព្រំ វ៉ិច បានចាត់ចែងមន្ត្រីជំនាញដោយសហការ ជាមួយអាជ្ញាធរស្រុក ឃុំ និងពេទ្យសត្វភូមិ ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វពាហន:បានឈឺ និងស្លាប់ ហើយបានរកឃើញថា សត្វដែលឈឺ និងងាប់នេះ        គឺសង្ស័យដោយសារជំងឺអុតក្ដាម។

លោកថា ជាទូទៅ សត្វគោក្របីដែលឈឺ គឺដោយសារមានបញ្ហាទឹកជំនន់ ធ្វើឱ្យលិចស្មៅ ក្រោយមកទឹកស្រកទៅវិញអស់ ប៉ុន្ដែស្មៅទាំងអស់នោះវាមានស្លែ មានមេរោគមួយចំនួន ជាប់នៅតាមស្មៅ ធ្វើឱ្យសត្វគោក្របីដែល  វាស៊ីស្មៅហ្នឹងធ្វើឱ្យសុខភាពវាមិនសូវល្អ ចុះខ្សោយ ស្ដេស ងាយនឹងទទួលជំងឺ ហើយជំងឺដែលមន្ត្រីជំនាញយើងបានចុះទៅពិនិត្យផ្ទាល់ហ្នឹង យើងសង្ស័យថា ជាជំងឺអ៊ុតក្ដាម ហើយជំងឺអ៊ុតក្ដាមនេះ រោគសញ្ញាសំខាន់គឺឈឺមាត់ និងឈឺជើង ដែលជាទូទៅជំងឺនេះមិនបណ្ដាលឱ្យគោក្របីធំៗស្លាប់ទេ គឺភាគច្រើនងាប់តែកូនគោតូចៗ ដែលកំពុងបៅដោះ ដោយសារកូនគោនៅពេលដំបៅមាត់ ធ្វើឱ្យមិមដោះមេអត់កើត ហើយដោយសារការ            ធ្វេសប្រហែសពីម្ចាស់សត្វដោយមិនបានធ្វើការថែទាំ ច្រកបបរ ចំណីបន្ថែម ធ្វើឱ្យសត្វហ្នឹងងាប់ដោយសារខ្វះចំណី។

លោក ព្រំ វ៉ិច បន្ថែមថា ជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញនៃការិយាល័យ ផលិតកម្ម និងបសុព្យាបាល តែងតែចុះទៅចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនដល់ប្រជាពលរដ្ឋយើងនៅក្នុងទូទាំងខេត្តជាទៀងទាត់ តាមប្រតិទិនដែលបានកំណត់ដូច្នេះ ក្នុងស្ថានភាពបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងចុះណែនាំដល់ពួកគាត់បន្ថែមទៀត លើការថែទាំសុខភាពសត្វ៕

LEAVE A REPLY

Please enter your comment!
Please enter your name here