ឱសថស្ថានទាំងឡាយណា ដែលចែកចាយឬលក់ម៉ាស់ ខុសតម្លៃប្រក្រតី នឹងប្រឈមការបិទអាជីវកម្ម

0
10

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ដែលអំពាវនាវអោយអ្នកគ្រឹះស្ថានផលិតឱសថ និងអ្នក ពាក់ព័ន្ធទាំងអស់ ត្រូវចែកចាយ ឬលក់ម៉ាស់ និងផលិតផលសម្លាប់មេរោគដែលមាន    គុណភាព និងសុវត្ថិភាព ឱ្យមានតម្លៃសមរម្យ ដែលប្រជាពលរដ្ឋអាចទិញ ប្រើប្រាស់បានក្នុងការការពារ          ការចម្លងវីរុសកូវីដ១៩។

លោកស្រីបញ្ជាក់ថា «ក្នុងករណីលោក លោកស្រីម្ចាស់គ្រឹះស្ថាននិងឱសថការីទទួលបន្ទុក បច្ចេកទេសគ្រឹះស្ថានខាងលើ ឬបុគ្គលណាដែលមិនគោរព តាមការណែនាំនេះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹង        ដោយធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រឹះស្ថាន និងវិធានការផ្សេងៗទៀតស្រប់តាមច្បាប់ជាធរមាន»៕

ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here