មេទ័ពជេីងគោក ចាត់ទុកកម្លាំងប្រដាប់អាវុធ ជាដាវ និង ខែលការពារជាតិដ៏រឹងមាំ សម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញសន្តិភាព

0
10

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ    កងទ័ពជើងគោក បានចាត់ទុកកងកម្លាំងប្រដាប់អាវុធ គឺជាដាវ និង ខែលការពារជាតិដ៏រឹងមាំ សម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានាដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងការពារសុខសន្តិភាព។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់            សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ, ខេត្តកំពង់ធំ, ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ បានថ្លែងថា យើងតែងបានលឺពាក្យមួយឃ្លាពោលថា “ខែភ្លៀងមានអាវភ្លៀង ខែរងារមានអាវរងារ” ឃ្លានេះគឺជាឃ្លាដែលបង្ហាញអំពីការយកចិត្តទុកដាក់ នឹកចំា និងអរគុណរៀងរាល់ឆ្នាំជាប្រចំារបស់        សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំពោះកងកម្លាំងគ្រប់ប្រភេទទាំងអស់ដែលឈរជើងតាមបណ្តោយព្រំដែន ក្នុងការបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត            ក្នុងការការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។

លោកម៉ាណែត ចាត់ទុកកងកម្លាំងប្រដាប់អាវុធ គឺជាដាវ និង ខែលការពារជាតិដ៏រឹងមាំ សម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានាដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងការពារសុខសន្តិភាព ដែលជាសន្តិភាពដ៏ពេញលេញ និងទទួលបានមកដោយលំបាក ហើយក៏ជាប្ញសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និង      នាំកម្ពុជាឱ្យឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង ខ្លាំងក្លាថែមទៀត។ ដូច្នេះ ហើយសូមរក្សានូវគោលការណ៍ និងស្មារតីនឹងនរ ហើយច្បាស់លាស់ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពដែលយើងនៅមានពេលនេះបានយូរអង្វែងទៅអនាគតសម្រាប់បន្សល់ទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយៗទៀត។

លោកបញ្ជាក់បន្ថែមថា មកដល់ពេលនេះ កម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដោយមានអត្រាឆ្លងទាប មានករណីជាសះស្បើយយ៉ាងច្រើន មិនទាន់មានករណីស្លាប់ក្នុងប្រទេស ហើយក៏មិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩នៅឡើយទេ។          តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនបានធ្វេសប្រហែស និងមើលស្រាលចំពោះស្ថានការណ៍ដែលនៅតែបន្តឆ្លងរាតត្បាតទូទាំងពិភពលោកនេះនៅឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានបន្តការអំពាវនាវឱ្យពលរដ្ឋគ្រប់រូប    គ្រប់បណ្តាកងឯកភាពទ័ព និងក្រសួង ស្ថាប័ននានា ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលាចំពោះការរីករាលនៃជំងឺកូវីដ-១៩។

លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឈរជើង នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិដោយបង្ហាញនូវភាពម៉ឺងម៉ាត់នៅក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្ម          ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here