សម្ដេច ទៀ បាញ់ អំពាវនាវ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ទាំងដោយផ្ទាល់ និងប្រយោលបន្តធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់

0
7

ភ្នំពេញ៖ សម្ដេចពិជ័យ សេនា ទៀបាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចេញសារអំពាវនាវ ដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ទាំងដោយផ្ទាល់ និង          ដោយប្រយោល បន្តធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា          «ករណីចម្លងមេរោគកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ សម្រាប់ពិភពលោកទាំងមូល រួមទាំង        កម្ពុជាផងដែរ ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ ៣ វិច្ឆិកា»។

ក្នុងឱកាសនេះផងដែរសម្ដេចពិជ័យសេនា ក៏បានអំពាវនាវសូមអោយបងប្អូនដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ទាំងដោយផ្ទាល់ និងដោយប្រយោល បន្តធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩          សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាល      នៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here