ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រី ព្រមទាំងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៣។ នេះបើយោងតាម សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា គិតពីថ្ងៃទី ០៤ ដល់ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ត អ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា ចំនួន២,៥៦៧ វត្ថុ សំណាក។
ក្រសួងបានបញ្ជាក់ថា ក្នុងចំនួននេះ មាន អ្នកដែលបានធ្វើតេស្ត លើកទី១ចំនួន១៧៤១នាក់ និងលើកទី២ចំនួន៨២៦ នាក់ ។ជាមួយគ្នានោះ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន០៤ ដែលបច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅ មន្ទីរ ពេទ្យ មិត្តភាព ខ្មែរ -សូវៀត។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕