នារីម្នាក់ចង់​បបួល​ចៅហ្វាយខេត្ត​លោក វី សំណាង ស្បថ​អោយ​ឡាន​បុក​បើ​អស់​៤០​ម៉ឺន​មែន

0
252

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​ស្ពាន​អាកាស​ថ្មើរជើង​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៤ ក្នុង​ខេត្តកំពង់ស្ពឺ ដែល​បាន​ចំណាយពេល​អស់​ជាង ៦​ខែ ធ្វើការ​សាងសង់​ជាមួយ​ទឹកប្រាក់​ដែល​ចំណាយ​ប្រមាណ ៣៤​ម៉ឺន​ដុល្លារ​នោះ​។ ត្រូវ​បាន​មហាជន​មានការ​រិះគន់​យ៉ាង​ខ្លាំង ពីព្រោះ​ទំហំ​ទឹកប្រាក់​ដែល​ចំណាយ​ហាក់​ខ្ពស់​ខុសធម្មតា​។

ស្រាប់តែ​ពេល​ថ្មី​ៗ​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ Pich Vongvorleakraksa មាន​បំណង​ចង់​ហៅ​លោក​ចៅហ្វាយខេត្ត​កំពង់ស្ពឺ វី សំណាង មក​ធ្វើការ​ស្បថ​អោយ​ឡាន​បុក បើ​ស្ពាន​នោះ​ធ្វើ​អស់ ៤០​ម៉ឺន​មែន​។ ដោយ​ក្នុង​នោះ​គណនី​ខាងលើ​បាន​សរសេរ​ថា “​ខ្ញុំ​បាន​មក​មើលឃើញ​ផ្ទាល់​ភ្នែក​ហើយ​នូវ​ស្ពាន​ថ្មើ​ជើង តម្លៃ​៤០​ម៉ឺន​ដុល្លារ ក្នុង​ក្រុម​ច្បារមន ខេត្តកំពង់ស្ពឺ​។ ការ​ពិត​តម្លៃ​៤០​ម៉ឺន​ដុល្លារ​នេះ​ធ្វើ​មិន​ទាន់​រួចរាល់​ផង នៅ​សរសរ​ស្ពាន ជើង​ស្ពាន តួ​ស្ពាន​ទាំងមូល​មិន​ទាន់​លាបថ្នាំ បើ​លាបថ្នាំ​រួចរាល់​ស្ពាន​នេះ​ចំណាយ​ខ្ទ​ង​លាន​ដុល្លារ​ឯណោះ​។ (​មើល​ហើយ​ពិចារណា​ខ្លួនឯង​ទៅ​បងប្អូន​)​។ ចង់​បបួល​ចៅហ្វាយខេត្ត​លោក វី សំណាង ស្បថ​អោយ​ឡាន​បុក​បើ​អស់​៤០​ម៉ឺន​មែន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here