កែប៖ នេះបើគិតត្រឹមម៉ោងប្រមាណ ៩ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្គ្រោះបានជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែបបានចំនួន ៤៨នាក់ហើយ។ ដោយក្នុងនោះ ជនរងគ្រោះ ២៥នាក់បានស្លាប់បាត់បង់ជីវិត ចំណែក ២៣នាក់ផ្សេងទៀតរងរបួស នឹងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកក្រុមសង្គ្រោះ បាននឹងកំពុងបន្តសកម្មភាពជួយសង្គ្រោះរបស់ខ្លួនទៀត៕