ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាមន្រ្តីដែលតែងតែធ្វើនូវអំពើ សប្បុរសធម៌ជាច្រើនជាគំរូល្អនៃសង្គម បានលើកឡើងថា ទម្លាប់វាយគេបង្ករបួសស្នាម រត់ចូលបន្ទាយយករួចខ្លួន ត្រូវតែឈប់!
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកដួង តារា បានសរសេរយ៉ាងដូច្នេះថា មានប្រជាពលរដ្ឋបានខលប្រាប់ខ្ញុំថា មានបុរសម្នាក់ជាទាហាន ឈ្មោះ ហុង លឹមហ៊ី បានបង្កហឹង្សាទៅលើមីងឈ្មោះ អ៊ិត រុំ អាយុ៥៨ឆ្នាំ បណ្តាលអោយគាត់សន្លប់ ហើយបានដឹកមកព្យាបាលនៅពេទ្យបង្អែកត្រពាំងក្រឡឹង។ មីង អ៊ិត រុំ សន្លប់អស់មួយព្រឹក ហើយនោមអត់ចេញទៀតផង។
ករណីហឹង្សានេះ គឺបណ្តាលមកពី ជនបង្ករហេតុ ធ្លាប់មាន ទំនាស់ដីធ្លីជាមួយ មីង អ៊ិត រុំ ដែល ឯឧ ហ៊ុន ម៉ានី បានជួយមីង ពីមុនម្តងរួចមកហើយ។
សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌស្រុកភ្នំស្រួច បានសហការជាមួយជំនាញ ពាក់ព័ន្ធទៅអញ្ជើញ ទាហានរូបស្រស់មកដោះស្រាយ ទទួលខុសត្រូវ តែគាត់បានរត់ចូលបន្ទាយ ដែលមានមេបញ្ជាការឈ្មោះ ឡាញ់ កៅ នៅកងរថក្រោះ អាសេអូ។ ការបង្កររបួសស្នាមលើអ្នកដ៏ទៃ គឺជាបទល្មើសជាក់ស្តែង ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ? មិនមែនជា ការប្រព្រឹត្តបទល្មើសយោធាទេ ? ហើយក៏មិនអាចប្រើ តួនាទីទាហាន ក្នុងការគេចខ្លួនដែរ …..
ទោះជនប្រព្រឹត្តិល្មើស បានចូលទៅពួនក្នុងបន្ទាយ យករួចខ្លួន ឬចូលទៅសុំទោសមេ មកដោះស្រាយជាមួយពលរដ្ឋ ក៏ជននោះមិនអាចរួចផុតពី ការទទួលខុសត្រូវចំពោះ មុខច្បាប់ឡើយ !!!!
លោកបន្តថា បើបានធ្វើខុសហើយ សូមចេញខ្លួនមកទទួលខុសត្រូវ លើអ្នករងគ្រោះអោយស័ក្តសម ជាទហាន មានវិន័យហើយកសាងខ្លួន អោយបានល្អ ទៅគឺពលរដ្ឋនឹងស្រឡាញ់ ពេញចិត្តមិនខាន។
កុំទម្លាប់វាយបង្ករបួសស្នាម ដល់អ្នកដទៃ ហេីយគេចរត់ចូលបន្ទាយ យករួចខ្លួនបែបនេះ មិនល្អទេ។ តើបងប្អូនយល់យ៉ាងណាដែរ?
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕