កែប៖ នេះបើគិតត្រឹមម៉ោងប្រមាណ ១០:៣០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្គ្រោះបានជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែបបានចំនួន ៥២នាក់ហើយ។ ដោយក្នុងនោះ ជនរងគ្រោះ ២៩នាក់បានស្លាប់ បាត់បង់ជីវិត (ប្រុស ១៦នាក់ ស្រី ១៣នាក់) ចំណែក ២៣នាក់ (ប្រុស ១៥នាក់ ស្រី ៨នាក់) ផ្សេងទៀតរងរបួស នឹងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកក្រុមសង្គ្រោះ បាននឹងកំពុងបន្តសកម្មភាពជួយសង្គ្រោះរបស់ខ្លួនទៀត៕