ដំណឹងល្អ ! លទ្ធផលធ្វើតេស្ដលើកទី៣ លើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា សរុប១៣២៤នាក់បង្ហាញថា «អវិជ្ជមានទាំងអស់»

0
7

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថាលទ្ធផលធ្វើតេស្ដលើកទី៣ លើអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា សរុប១៣២៤នាក់ បង្ហាញថា «អវិជ្ជមានទាំងអស់»។ លទ្ធផលនេះចេញដោយវិទ្យាស្ថានប៉ាស្ទ័រ។នេះបើយោងតាម សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា។

សូមជំរាបថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីបញ្ជាក់ច្បាស់ពាក់ព័ន្ធនឹងមេរោគកូវីដ១៩។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់ដែលពាក់ព័ន្ធករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា មានតែ ៤នាក់ប៉ុណ្ណោះ ដែលរកឃើញមានឆ្លងមេរោគកូវីដ១៩ ក្នុងនោះមានលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ព្រមទាំងអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here