ហេតុតែ​អត់​មាន​លុយ​គ្រប់គ្រាន់​សំរាប់​ព្យាបាល​ជំងឺ​របស់​គាត់​ទើប​រយៈពេល​ពីរ​យប់​ហើយ​ដែល​ឪពុក​ខ្ញុំ​ត្រូវ​សំរាក​នៅ​ខាងក្រៅ​បន្ទប់

0
156

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​ថា​មការ​បង្ហោះ​សារ​មួយ​នៅ​ក្នុង បណ្តាញ​សង្គម​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Sokha Chhun បាន​សរសេរ​ថា “​ហេតុតែ​អត់​មាន​លុយ​គ្រប់គ្រាន់​សំរាប់​ព្យាបាល​ជំងឺ​របស់​គាត់​ទើប​រយៈពេល​ពីរ​យប់​ហើយ​ដែល​ឪពុក​ខ្ញុំ​ត្រូវ​សំរាក​នៅ​ខាងក្រៅ​បន្ទប់​😔

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជឿ​ថា​តួនាទី​ជា APB ហើយ​បំរើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គា​ជិត 20 ឆ្នាំ​ហើយ​នៅ​តែ​ក្រ​ទៀត ផ្ទះ​ផ្ទាល់ខ្លួន​ក៏​គ្មាន​ហើយ​ថែម​ទាំង​ជំពាក់​លុយ​ធនាគារ​ទៀត តែ​ទោះបីជា​ខ្ញុំ​ក្រ​មែន​ក៏​ខ្ញុំ​មិន​អោយ​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​គ្រួសារ​របស់ខ្ញុំ​ត្រូវ​ស្អុយរលួយ​និង​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន​ដៀល​ជេរ​ខ្ញុំ​ឡើយ

បន្ទុកគ្រួសារ​អ្នក​ណា​ក៏​មាន​ដែរ ហេតុ​ដូច្នេះ​ហើយ​ទើប​បានជា​ខ្ញុំ​និង​ព្រមទាំង​សមាជិក​រាប់​ពាន់​នាក់​ខំប្រឹង​តស៊ូ​ទាមទារ​អោយ​ក្រុមហ៊ុន​ណា​ហ្គា​ទទួលយក​ប្រធាន​សហជីព​ឈ្មោះ ឈឹ​ម ស៊ី​ថរ ចូល​ត្រឡប់​មក​ធ្វើការ​នៅ​កន្លែង​ដើម​វិញ និង​បុគ្គលិក​គ្រាន់តែ​ចង់បាន​ប្រាក់ខែ​រស់នៅ​សមរម្យ​ប្រសើរ​ជាង​នេះ​តែ​ប៉ុណ្ណោះ វត្តមាន​របស់​សហជីព​មាន​សារៈសំខាន់​ណាស់​សំរាប់​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន បើ​សំឡេង​សហជីព​រលត់​នោះ​អត្ថប្រយោជន៍​ទាំងអស់​ដែល​សហជីព​ខំប្រឹង​ទាមទារ​កន្លង​មក​នឹង​ត្រូវ​រលាយ​បាត់បង់​ទៅ​តាម​ដូច​គ្នា

យើង​មិន​បោះបង់​ចោលការ​តស៊ូ​របស់​យើង​ឡើយ សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​យើង​នឹង​ដឹង​ថា​លទ្ធផល​នឹង​ក្លាយទៅជា​យ៉ាងណា ទោះ​នៅ​សល់​ប៉ុន្មាន​នាក់​យើង​នឹង​ធ្វើ​ប៉ុណ្ណឹង​នាក់ តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ទាំងអស់​គ្នា​មិន​បោះបង់​ចោល​ប្រធាន​សហជីព​របស់​យើង​អោយ​នៅ​ម្នាក់ឯង​ឡើយ​👊​មាន​សុខ​រួមសុខ មានទុក្ខ​ត្រូវ​តែ​រួមទុក្ខ​ជាមួយ​គ្នា​👊​ជួប​គ្នា​ឆាប់​ៗ​ទាំងអស់​គ្នា 09/01/2020 Organize Fight and Win💪💪💪💪👊👊👊👊”៕

LEAVE A REPLY

Please enter your comment!
Please enter your name here