ភ្នំពេញ៖ ដោយមានការឯកភាពពី ប្រធាននាយកដ្ឋាន ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី បានធ្វើការទទួលជនជាតិវៀតណាមចំនួន៥នាក់ ស្រី ២នាក់ ពាក់ព័ន្ធនឹងបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
បន្ទាប់មកប៉ុស្តិ៍បានយកទៅប្រគល់ជូន ប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃខែឆ្នាំដដែល៕