កែប៖ ក្រោយហេតុការណ៍រលំបាក់អគារនៅខេត្តកែប ដែលបានកើតឡើងនៅពេលកន្លងមកនេះ។ ហើយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជុំវិញ ហេតុការណ៍នេះ។
ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា “យើងទទួលស្គាល់ចំណុចខ្វះខាតនៅទីនេះ គ្រាន់តែយើងសិក្សាបឋមមានចំណុចខ្វះខាត២រួចទៅហើយ ប៉ុន្តែខ្ញុំមិនសន្និដ្ឋានចំនួនអ្នកបច្ចេកទេសទេ។ ទីមួយ គឺផ្នែកខាងគូសប្លង់ តម្រូវឲ្យដាក់ដាក់ទំហំប៉ុណ្ណោះ ប៉ុន្តែមេការសាងសង់ដាក់ដែកខុសបានសេចក្តីថា ដែកតូចជាងកម្រិតបច្ចេកទេសដែលគេផ្តល់។ កំហុសទីពីរ គឺកំហុសទាក់ទិននឹងបញ្ហាប្លង់សេ គេត្រូវការ២៧ ទៅ២៨ថ្ងៃ ទើបអាចដកក្តារពុម្ភបាន ក៏ប៉ុន្តែយើងទទួលព័ត៌មានត្រឹមមិនដល់ ១០ថ្ងៃទេ គាត់ដកក្តារពុម្ភចេញតែម្តង ដើម្បីឈានឡើងទៅចាក់ខាងលើទៀត”៕