ឈ្មោះ​ទាំង​អស់នេះ គឺ​មិន​អនុញ្ញាតធ្វើ​ជា​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ទេ

0
191

ភ្នំពេញ​៖ ក្រោយ​ការ​ដាក់​អោយ​ប្រើប្រាស់​នៅ ប្រព័ន្ធ​លេខ​ពិសេស​ផ្ទាល់ខ្លួន អោយ​សាធារណៈជន​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០ របស់​ក្រសួង​សាធារណការ នឹង​ដឹក​ជញ្ជូន​។

នៅ​ក្នុង​ពិធី​នោះ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា “​លេខ​ពិសេស​ផ្ទាល់ខ្លួន គឺ​សំដៅលើ​ប្រភេទ​លេខ​ចុះបញ្ជី ដែល​ផ្នែក​ខាងលើ​សរសេរ​អក្សរ​ខ្មែរ “​កម្ពុជា​” ផ្នែក​កណ្ដាល​ជា​លេខ​ចុះបញ្ជី​មាន​លេខ ឬ​/​និង អក្សរ​ឡា​តាំង​មិន​លើស​ពី ៨(​ប្រាំបី​)​ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡា​តាំង​“CAMBODIA” នៅ​ពីក្រោម​បន្ទាត់​ផ្តេក​។ ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​អាច​ដាក់​ឈ្មោះ ឬ លេខ​ដែល​ខ្លួន​ពេញចិត្ត​បាន លើកលែងតែ​ឈ្មោះ​ទីកន្លែង​ប្រវត្តិសាស្ត្រ ឈ្មោះ​ប្រាសាទ ឈ្មោះ​រាជធានី​-​ខេត្ត ឈ្មោះ​ក្រសួង​-​ស្ថាប័ន គណបក្ស​នយោបាយ ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ជន​ល្បីឈ្មោះ ជាដើម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here