អ៊ឺរ៉ង់៖ នេះបើយោងតាមសេចក្តីរាយការណ៍មួយបានអោយដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ មានហេតុការណ៍ធ្លាក់យន្ត ហោះមួយគ្រឿងនៅទីក្រុងតេហេរ៉ង់ តែម្តង ដោយក្នុងយន្តហោះនោះមានអ្នកដំណើរប្រមាណ ១៨០នាក់។
យន្តហោះមួយនេះបានធ្លាក់ ក្រោយហោះឡើងពីអាកាសយាន្តដ្ឋានអន្តរជាតិ Imam khomeini។ ចំពោះហេតុការណ៍នេះ មិនទាន់បញ្ជាក់អំពីចំនួនអ្នករងរបួសនោះទេ។ ហើយបើតាមរយៈវីដេអូ ដែលបង្ហោះនៅក្នុងបណ្តាញសង្គម Twitter គឹបានបង្ហាញថា យន្តហោះបានឆេះរួចមកហើយ មុននឹងធ្លាក់ដល់ដីផ្ទុះ៕