ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមាន ឈ្មោះ Sunneng Neat បានបង្ហោះនៅក្នុងបណ្តាញសង្គមថា “ខ្ញុំបាទឈ្មោះ នាត ស៊ុនណេង ត្រូវជាស្វាមី លោកស្រី
ខេង សុវណ្ណរី ដែលជាម្តាយរបស់កូនស្រីដ៏កំសត់របស់ខ្ញុំ ។
ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលសោកស្តាយយ៉ាងក្រៃលែង 😭😔😭😭និងសូមចែករំលែកជាបទពិសោធន៍ពីការខ្វះការទទួលខុសត្រូវរបស់វេជ្ជបណ្ឌិតនៅផ្នែកសម្ភពកាល់ម៉ែត្រ ដែលបានទុកឲ្យកូនស្រីខ្ញុំស្លាប់ដោយគ្មានការជួយសង្រោះពីក្រុមវេជ្ជបណ្ឌិតវេនប្រចាំការ និងសូមឲ្យថ្នាក់ដឹកនាំ ក៏ដូចជាគណៈគ្រប់គ្រង ពិនិត្យឡើងវិញនៅផ្នែកសម្ភពកាល់ម៉ែត្រ។
កាលពីល្ងាចថ្ងៃទី០៦ មករា ឆ្នាំ ២០២០ ភរិយារបស់ខ្ញុំបានចូលសម្រាលកូននៅសម្ភពពេទ្យកាល់ម៉ែត្រ នៅអគារសម្ភព តេជោសន្តិភាព ដោយបានមកតាមដាននៅសម្ភពកាល់ម៉ែត្ររាល់ខែ តាមរបាយការណ៍វិភាគពីវេជ្ជបណ្ឌិតសម្ភព បានបង្ហាញថាល័ក្ខខណ្ឌទារកមានភាពល្អប្រសើរ គឺអាចកើតតាមធម្មជាតិបាន ។
ចូលមកដល់យប់ថ្ងៃដ៏ដែរ ឈានចូលព្រឹកថ្ងៃទី០៧ មករា ឆ្នាំ២០២០ ភរិយាខ្ញុំបានចាប់ផ្តើមឈឺពោះនៅម៉ោងជាង 2:00am និងបានរុញចូលបន្ទប់ត្រៀមសម្រាល តែពេលភរិយាឈឺពោះខ្លាំងស្បូនក៏បើក4កាំ ប្រពន្ធខ្ញុំគាត់ឈឺខ្លាំង យើងក៏បានស្នើសុំ និងទទូចរៀបចំឯកសាសារវះកាត់ព្រោះមិនអាចទ្រាំទៀតបាន តែឆ្មបនៅតែនិយាយថាអាចកើតតាមធម្មជាតិបាន គាត់នៅតែអោយទ្រាំ តែក្នុងយប់នោះមិនមានស្រមោលឌុកទ័រផ្នែកសម្ភពនៅវេនប្រចាំការនោះទេ ។ រហូតជិតភ្លឺបានឈឺពោះខ្លាំងមែនទែន ក៏ក្រុមពេទ្យឆ្មប 2 3នាក់ រុញភរិយាខ្ញុំចូលបន្ទប់សម្រាល តែគាត់នៅតែមិនទាន់អាចកើតបាន ខ្ញុំបានទទូចស្នើឲ្យវេជ្ជបណ្ឌិតសម្ភពវេនប្រចាំការ ឬឌុកទ័រផ្សេងមកជួយអន្តរាគមន៏ ហើយក្រុមឆ្មបបានទាក់ទងទៅវេជ្ជបណ្ឌិតប្រចាំការជាច្រើនដង តែគាត់ឆ្លើយថាគាត់រវល់មិនអាចមកបាន ។ វេនគាត់ប្រចាំការតែមិនឃើញស្រមោលរបស់គាត់មកប្រចាំការនៅកន្លែងសម្ភព មិនដឹងគាត់រវល់ទៅណា កូនរបស់ខ្ញុំបានសន្លប់ពេលកំពុងកើតដោយមិនមានវិធានការ និងប្រើប្រាស់ឧបករណ៍ឲ្យបានគ្រប់គ្រាន់ ខណៈពេលដែលសមត្ថភាពមានត្រឹមពេទ្យឆ្មប (ឬពេទ្យមធ្យមធម្មតា)។
ការឆ្លើយបំភ្លឺរបស់ប្រធានសម្ភពឆ្លើយថា យប់នោះវេជ្ជបណ្ឌិតប្រចាំការ និងឌុកទ័រ3 នាក់ទៀតជាប់រវល់វះកាត់អ្នកសម្រាលមកតាមខេត្ត និងមកពីគ្លីនិកឯកជន ទើបមិនអាចមកជួយអន្តរាគមន៏បាន ហើយអ្វីដែរខ្ញុំមិនអាចទទួលយកបាន គឺគាត់និយាយថាវាជារឿងចៃដន្យ និងមានតែពាក្យចូលរួមសោកស្តាយ ។
បើទោះត្រូវវះកាត់នៅម៉ោងដូចគ្នាឬខុសគ្នាក្តី តើវេជ្ជបណ្ឌិតផ្នែកសម្ភព ឬផ្នែកវះកាត់នៅកាល់ម៉ែត្រមានតែ 4 នាក់ហ្នឹងទេឬ ??? ។
គ្រួសារខ្ញុំខំផ្ញើរទំនុកចិត្តលើមន្ទីរពេទ្យសម្ភពកាល់ម៉ែត្រទើបមកផ្ញើរជីវិតប្រពន្ធនិងកូន តែជាលទ្ធវេជ្ជបណ្ឌិតផ្នែកសម្ភពបែរជាមិនមានការទទួលខុសត្រូវ។ ទុកអោយប្រពន្ធខ្ញុំឆ្លងទន្លេរជាមួយតែក្រុមឆ្មប 3 4នាក់ ដែលលទ្ធផលអាចស្លាប់ទាំងម្តាយនិងកូន ។ តែជាលទ្ធផលជាក់ស្តែងភរិយាខ្ញុំបានឆ្លងទន្លេរផុត តែកូនដ៏កំសត់របស់ខ្ញុំត្រូវសន្លប់ 😭😭😰😢💐មិនដឹងខ្លួនពេលយកចេញពីបន្ទប់សម្រាល និងលាចាកលោកនៅយប់ថ្ងៃទី07 វេលាម៉ោង 11:30pm ជិតឈានចូលព្រឹកថ្ងៃទី08 មករា ទាំងដែរមិនទាន់បានឃើញពន្លឺព្រះអាទិត្យផង។
ខ្ញុំមិនមានការទាមទារ ឬប្តឹងអ្វីនោះទេ ហើយខ្ញុំពិតជាឈឺចាប់ណាស់ មិនដឹងថាវាជាថ្ងៃសន្តិភាព ឬជាថ្ងៃដែលបាត់បង់កូនជាទីស្រលាញ់របស់ខ្ញុំនោះទេ ទោះបីជាយ៉ាងណា ខ្ញុំគ្រាន់តែចែករំលែកជាបទពិសោធន៏ និងស្នើសូមឲ្យថ្នាក់ដឹងនាំវិស័យសុខាភិបាលនៅមន្ទីពេទ្យកាល់ម៉ែត្រក៏ដូចជារដ្ឋាភិបាល ជួយពិនិត្យប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពបន្ថែម ដើម្បីកែតម្រូវឡើងវិញ កុំអោយអ្នកសម្រាលក្រោយៗជួបរឿងដូចខ្ញុំព្រោះជិវិតមនុស្សទាំងម្តាយនិងកូន មិនមែនជីវិតកូនជ្រុកទេ”៕