ភ្នំពេញ៖ កាលពីព្រឹកព្រលឹមម៉ោង ៤ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ មានករណីបុរសម្នាក់ត្រូវមិត្តភក្តិបាញ់សម្លាប់នៅក្នុងភោជនីដ្ឋានហេបភីណេស ស៊ុប និងខារ៉ាអូខេ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពពីអ្នកបំរើនៅក្នុងហាងខាងលើបានប្រាប់ថា ជនរងគ្រោះ និងជនសង្ស័យ បានជិះរថយន្តមកហាងជាមួយ គ្នា។ ខណៈពេលជនរងគ្រោះបានដើរចូលទៅក្នុងហាងមុន ហើយជនសង្ស័យបាននៅរៀបចំចតរថយន្ត។ ក្រោយរៀបចំ រថយន្តហើយ ជនសង្ស័យបានដើរចូលក្នុងហាង រួចក៏ដកកាំ ភ្លើងបាញ់ចំក្បាលជនរងគ្រោះបណ្តាលអោយស្លាប់នៅក្នុងថ្លុក ឈាម។
បន្ទាប់ពីបាញ់ប្រហាររួចជនដៃដល់បានគេចខ្លួនបាត់ចេញ ពីកន្លែងកើតហេតុដោយសុវត្ថិភាព។ នៅពេលនេះសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវចំពោះ ករណីនេះ៕






