កែប៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាល ខេត្តកែប បាននិមន្តព្រះសង្ឃជាង ១០០អង្គ ទៅកាន់ទីតាំង បាក់អគារថ្ងៃមុន ដើម្បីធ្វើការបង្សុកូលឧទ្ទិសកុសល ជូនដល់ ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង ៣៦នាក់ ក្នុងហេតុ ការណ៍បាក់រលំអគារយ៉ាងរន្ធត់មួយនៅដើមឆ្នាំ២០២០នេះ៕


