ភ្នំពេញ÷ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក នីក ប៊ែរេសហ្វត អ្នកតំណាងនិវេសនដ្ឋានយូអិនឌីភីប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិកដែលមានការចូលរួម ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជាសាក្សី។
យោងតាមហ្វេសប៊ុក ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់និងគាំទ្រដល់ វដ្ដនៃការផលិត គ្រប់គ្រង ប្រើប្រាស់ និងបោះចោលប្លាស្ទិកនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។ ជំនួយនេះអាចចូលរួមចំណែកដល់បរិស្ថានរស់នៅក្នុងទីក្រុងនៃប្រទេសកម្ពុជា និងជួយការពារការបំពុលសមុទ្រដោយសំណល់ប្លាស្ទិកបន្ថែមទៀតនាពេលអនាគត៕